រាជធានីភ្នំពេញរបស់កម្ពុជា ទទួលបានការទទួលស្គាល់ជាសកល បន្ទាប់ពីត្រូវបាន BBC Travel ចាត់បញ្ចូលក្នុងបញ្ជី «ទីកន្លែងល្អបំផុតទាំង ២០ សម្រាប់ការធ្វើដំណើរក្នុងឆ្នាំ ២០២៦» (20 Best Places to Travel in 2026)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាសញ្ញាបង្ហាញថា រាជធានីភ្នំពេញកំពុងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។…
Category: ព័ត៌មានជាតិ
«រត់ដើម្បីវីរជនជួរមុខ» មានចំនួនអ្នកចូលរួមដល់ជាង ៤០០០នាក់រួមគ្នានៅកោះពេជ្រ ដើម្បីគាំទ្រដល់វីរជនជួរមុខ និងជនស៊ីវិលដែលបាត់បង់ទីជម្រក
ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – អ្នករត់ជាង ៤០០០ នាក់បានប្រមូលផ្តុំគ្នានៅកោះពេជ្រកាលពីល្ងាចថ្ងៃពុធ សម្រាប់កម្មវិធី «រត់ដើម្បីវីរជនជួរមុខ» ដែលជាកម្មវិធីរត់សប្បុរសធម៌ចម្ងាយ ៣ គីឡូម៉ែត្រ ដែលប្រារព្ធឡើងដើម្បីសាមគ្គីភាពជាមួយកងទ័ពជួរមុខកម្ពុជា និងជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលនិធិ ម៉ានី…
ធនាគារ វីង ឈានឆ្ពោះទៅមុខមួយកម្រិតទៀត ជាមួយនឹងការឈ្នះពានរង្វាន់ថ្នាក់ជាតិ “កម្រិតមាស” ជាទីកន្លែងការងារដ៏ល្អប្រសើរបំផុតប្រចាំឆ្នាំ២០២៦!
រាជធានីភ្នំពេញ – ធនាគារ វីង (ខេមបូឌា) ម.ក បានសាងនូវសមិទ្ធផលថ្មីមួយទៀតដ៏គួរឱ្យមោទនៈ ដោយទទួលបាននូវពានរង្វាន់ថ្នាក់ជាតិ “កម្រិតមាស” សម្រាប់បរិយាកាសការងារល្អប្រសើរបំផុតប្រចាំឆ្នាំ២០២៦ ក្រោមការវាយតម្លៃលើប្រធានបទ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។ នេះគឺជាជោគជ័យដ៏ត្រចះត្រចង់មួយ និងជាការបោះជំហានដ៏អស្ចារ្យ បន្ទាប់ពីធនាគារ វីង ធ្លាប់ទទួលបានពានរង្វាន់កម្រិតប្រាក់កាលពីឆ្នាំ២០២៥ កន្លងទៅ។ ជោគជ័យដ៏វិសេសវិសាលនេះ គឺជាការទទួលស្គាល់ជាផ្លូវការកម្រិតថ្នាក់ជាតិ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ វីង…