រាជធានីភ្នំពេញ ជាប់ឈ្មោះក្នុងបញ្ជី «ទីកន្លែងល្អបំផុតទាំង ២០ សម្រាប់ការធ្វើដំណើរក្នុងឆ្នាំ ២០២៦» ដោយ BBC Travel

រាជធានីភ្នំពេញរបស់កម្ពុជា ទទួលបានការទទួលស្គាល់ជាសកល បន្ទាប់ពីត្រូវបាន BBC Travel ចាត់បញ្ចូលក្នុងបញ្ជី «ទីកន្លែងល្អបំផុតទាំង ២០ សម្រាប់ការធ្វើដំណើរក្នុងឆ្នាំ ២០២៦» (20 Best Places to Travel in 2026)។ នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យទេសចរណ៍កម្ពុជា និងជាសញ្ញាបង្ហាញថា រាជធានីភ្នំពេញកំពុងក្លាយជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។…

«រត់ដើម្បីវីរជនជួរមុខ» មានចំនួនអ្នកចូលរួមដល់ជាង ៤០០០នាក់រួមគ្នានៅកោះពេជ្រ ដើម្បីគាំទ្រដល់វីរជនជួរមុខ និងជនស៊ីវិលដែលបាត់បង់ទីជម្រក

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៥ រាជធានីភ្នំពេញ – អ្នករត់ជាង ៤០០០ នាក់បានប្រមូលផ្តុំគ្នានៅកោះពេជ្រកាលពីល្ងាចថ្ងៃពុធ សម្រាប់កម្មវិធី «រត់ដើម្បីវីរជនជួរមុខ» ដែលជាកម្មវិធីរត់សប្បុរសធម៌ចម្ងាយ ៣ គីឡូម៉ែត្រ ដែលប្រារព្ធឡើងដើម្បីសាមគ្គីភាពជាមួយកងទ័ពជួរមុខកម្ពុជា និងជនស៊ីវិលដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្ត។ ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) មូលនិធិ ម៉ានី…

ធនាគារ វីង ឈានឆ្ពោះទៅមុខមួយកម្រិតទៀត ជាមួយនឹងការឈ្នះពានរង្វាន់ថ្នាក់ជាតិ “កម្រិតមាស” ជាទីកន្លែងការងារដ៏ល្អប្រសើរបំផុតប្រចាំឆ្នាំ២០២៦!

រាជធានីភ្នំពេញ – ធនាគារ វីង (ខេមបូឌា) ម.ក បានសាងនូវសមិទ្ធផលថ្មីមួយទៀតដ៏គួរឱ្យមោទនៈ ដោយទទួលបាននូវពានរង្វាន់ថ្នាក់ជាតិ “កម្រិតមាស” សម្រាប់បរិយាកាសការងារល្អប្រសើរបំផុតប្រចាំឆ្នាំ២០២៦ ក្រោមការវាយតម្លៃលើប្រធានបទ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”។ នេះគឺជាជោគជ័យដ៏ត្រចះត្រចង់មួយ និងជាការបោះជំហានដ៏អស្ចារ្យ បន្ទាប់ពីធនាគារ វីង ធ្លាប់ទទួលបានពានរង្វាន់កម្រិតប្រាក់កាលពីឆ្នាំ២០២៥ កន្លងទៅ។ ជោគជ័យដ៏វិសេសវិសាលនេះ គឺជាការទទួលស្គាល់ជាផ្លូវការកម្រិតថ្នាក់ជាតិ ចំពោះការប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ធនាគារ វីង…

Galaxy S25 Series លក់ចេញបានជាង ៣ លានគ្រឿងក្នុងប្រទេសកូរ៉េខាងត្បូង

ក្រុមហ៊ុន Samsung ទទួលបានជោគជ័យខ្លាំងលើ Galaxy S25 Series នៅទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយគេលក់ចេញបានលើសពី ៣ លានគ្រឿង ក្នុងរយៈពេលត្រឹមតែ ៦ ខែ ចាប់ពីខែកុម្ភៈ ដល់ខែសីហា។ ទិន្នន័យនេះ គឺលក់បានលឿនជាង Galaxy S24 Series…

ពី iPhone 2G ដល់ iPhone 16 ក្រុមហ៊ុន Apple លក់ចេញសរុបបានប៉ុន្មានគ្រឿងហើយ?

រយៈពេលជិត ២០ ឆ្នាំ ក្រោយបញ្ចេញលក់ iPhone ដំបូងក្នុងឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានលក់ចេញទូរសព្ទ iPhone សរុបលើសពី ៣ ពាន់លានគ្រឿងមកហើយ គិតត្រឹមខែសីហា ឆ្នាំ២០២៥។ ការលក់ចេញទូរសព្ទ iPhone តែងមានសន្ទុះកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមប្រសាសន៍…

តម្លៃ iPhone 18 Pro អាចនឹងមិនកើនឡើងថ្លៃជាង iPhone 17 Pro នោះទេ បើទោះបីជាថ្លៃដើមផលិតមានការកើនឡើងក៏ដោយ

យោងតាមការព្យាករណ៍របស់អ្នកវិភាគផ្នែកឧស្សាហកម្មបច្ចេកវិទ្យា ក្រុមហ៊ុន Apple កំពុងមានគោលដៅរក្សាតម្លៃលក់ចេញដំបូងរបស់ iPhone 18 Pro ឱ្យនៅទ្រឹងកម្រិតដដែលដូចទៅនឹង iPhone 17 Pro ដែរ បើទោះបីជាតម្លៃគ្រឿងបង្គុំសំខាន់ៗត្រូវបានគេរំពឹងថានឹងឡើងថ្លៃក៏ដោយ។ យោងតាមរបាយការណ៍ពីគេហទំព័របច្ចេកវិទ្យា MacRumors ដោយដកស្រង់សម្តីលោក Jeff Pu អ្នកវិភាគសមធម៌នៅក្រុមហ៊ុន GF…

ញាក់សាច់! ត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment ចាយអស់ជាង ២ ម៉ឺនដុល្លារ

កាលពីពេលថ្មីៗនេះ ផលិតកម្ម LD Entertainment បានធ្វើពិធីបើកកាំមេរ៉ាថតរឿង «សោកនាដកម្មភ្នំខ្មោច» ដែលជាកុនប្រវត្តិសាស្រ្តខ្នាតធំ និង ត្រៀមចំណាយថវិកាច្រើនក្នុងការថតភាពយន្តមួយនេះ។ ជាក់ស្តែងត្រឹមថ្ងៃទី ១ នៃការថតភាពយន្ត «សោកនាដកម្មភ្នំខ្មោច» ផលិតកម្ម LD Entertainment បានចំណាយអស់ខ្ទង់ជាង ២ ម៉ឺនដុល្លារអាមេរិក។ នេះជាការចំណាយដ៏ច្រើន…

រោងភាពយន្តខ្មែរ ១០០ភាគរយ! Sabay Cinema បើកទំព័រថ្មីនៃវិស័យកុន និងការកម្សាន្តនៅកម្ពុជា

រាជធានីភ្នំពេញ – ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ – វិស័យកម្សាន្តនៅកម្ពុជាបានឈានចូលដល់របត់ថ្មីមួយនៅថ្ងៃនេះ ជាមួយនឹងការសម្ពោធជាផ្លូវការនូវ Sabay Cinema ដែលពីមុនប្រតិបត្តិការក្រោមឈ្មោះ Major Cineplex Cambodia។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Major Cineplex Group បានដកប្រតិបត្តិការរបស់ខ្លួនចេញពីកម្ពុជា ស្របតាមយុទ្ធសាស្ត្ររៀបចំរចនាសម្ព័ន្ធអាជីវកម្មក្នុងតំបន់ឡើងវិញ។ ជាការឆ្លើយតប…

Angelina Jolie កំពុងពិចារណាចាកចេញពីអាមេរិក មករស់នៅកម្ពុជា ខណៈមានផ្ទះនិងដីនៅខ្មែរស្រាប់

តារាសម្តែងហូលីវូដដ៏ល្បីល្បាញ Angelina Jolie កំពុងមានគម្រោងចាកចេញពីសហរដ្ឋអាមេរិក ដើម្បីទៅរស់នៅក្រៅប្រទេស រួមទាំងប្រទេសកម្ពុជា ដែលជាប្រទេសដែលនាងមានសញ្ជាតិផងដែរ។ យោងតាមរបាយការណ៍ពីប្រភពជិតស្និទ្ធនឹងនាង Angelina Jolie មានផែនការបែងចែកពេលវេលារបស់នាងរវាងទីក្រុងញូវយ៉ក អឺរ៉ុប និងកម្ពុជា បន្ទាប់ពីកូនភ្លោះរបស់នាងឈានចូលវ័យ១៨ឆ្នាំនៅខែកក្កដា ឆ្នាំ២០២៦។ Angelina Jolie ដែលជាម្តាយនៃកូន៦នាក់ បានទិញវិមាននៅទីក្រុងឡូសអេនជឺលេសក្នុងតម្លៃ២៥លានដុល្លារអាមេរិក (ប្រហែល៣២លានដុល្លារសិង្ហបុរី)…

Toyota Prius បំបែកកំណត់ត្រាពិភពលោក ស៊ីសាំងតិចបំផុត

រថយន្ត Toyota Prius LE ជំនាន់ថ្មី បានបំបែកកំណត់ត្រាពិភពលោក សម្រាប់ការប្រើប្រាស់ប្រេងឥន្ធនៈតិចបំផុត គឺ ២,៥លីត្រ/១០០គីឡូម៉ែត្រ របស់រថយន្ត Hybrid។ ការប៉ុនប៉ងនេះ ធ្វើឡើងដោយការធ្វើដំណើរពីឆ្នេរភាគលិច រហូតដល់ឆ្នេរខាងកើតនៃសហរដ្ឋអាមេរិក បើកបរដោយលោក Wayne Gerdes ពោលគឺចេញពីសាលាក្រុង Los Angeles…